Saturday, February 11, 2017

ទិវា​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​! សូមកុំ​ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស​គ្រួសារ

ខេត្តកំពង់ចាម ៖ នា​ពេល​កន្លង​មកនេះ​គឺ​មាន​យុវ​សិស្ស​មួយចំនួន​បាន​ធ្វើ​ឲ្យ​មានការ​ប្រាសចាក​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សេចក្តី​សេចក្តី​ថ្នូរ និង​កិត្តិយស​គ្រួសារ ។ ស្ថាប័ន​មន្ទីរ​អរ​ប់​រំ​ខេត្ត​បាន​ចេញ​សារ​ខ្លី​ជា​ការ​ដាស់តឿន​ដល់​នាយក​-​នាយិការ​នៅ​តាម​វិទ្យាល័យ​នានា​ត្រូវ​តែ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​ផ្ស​ព​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​តែ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​ចាញ់បោក​អ្នក​ណា​ម្នាក់​ដែល​នាំ​ឲ្យ​អាប់អោន​កិត្តិយស​គ្រួសារ ។
យុវ​សិស្ស​ម្នាក់​ឈ្មោះ ឡាយ  រិ​ទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​ហ៊ុន សែន​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ ថា​ក្នុង​នាម​រូបគេ​ជា​សិស្ស​ម្នាក់​គឺ​តែងតែបាន​ស្តាប់​នូវ​ការ​ទូន្មាន​របស់​លោកនាយក​វិទ្យាល័យ​របស់​ខ្លួន​ជា​ញឹកញាប់ ដោយ​បាន​ដាស់តឿន​នូវ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ដែល​នៅ​ទូ​ទាំង​ពិភពលោក​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ រាល់​ឆ្នាំ​នោះ​មិនមែន​ជា​បុណ្យ​សង្សារ​អ្វី​នោះ​ទេ សូមកុំ​ឲ្យ​មានការ​យល់​ច្រឡំ ។
យុវ​សិស្ស​ខាងលើ​បាន​ប្រាប់​បន្ត​ថា នៅ​ថ្ងៃ​នោះ​គឺ​គ្រាន់តែ​ចង់​ប្រាប់​ថា​« សូម​ឲ្យ​ចេះ​ប្រើ​នូវ​ក្តី​ស្រលាញ់​រវាង​កូន និង​ឪពុក​ម្តាយ  ក្តី​ស្រលាញ់​ចំពោះ​មិត្តភក្តិ  ក្តី​ស្រលាញ់​ចំពោះ​លោកគ្រូ អ្នកគ្រូ ព្រោះ​គាត់​ជា​អ្នក​ដែល​បាន​ផ្តល់​នូវ​ចំណេះដឹង​ដល់​សិស្ស​គ្រប់​រូប ។ រូបគេ​នឹង​បង្ហាញ​ពី​កាយវិការ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ដឹង​ថា​រូបគេ​មាន​ទឹកចិត្ត​ស្រលាញ់​ដល់​ឪពុក​ម្តាយ ដែល​ជា​អ្នក​ផ្តល់​កំណើត​រូបគេ​តាំងពី​នៅ​ទារក​ខិតខំ​បីបាច់​ថែរក្សា​ជា​ច្រើន​ខែ​ឆ្នាំ ទំ​រាំ​នឹង​បាន​ចូល​រៀន​នៅ​ថ្នាក់បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ ។ ជា​កិច្ច​តបស្នង​គុណ​ម្តាយ​ឪពុក  និង​លោកគ្រូ​អ្នកគ្រូ​គឺ​មិន​បាន​បាន​ធ្វើ​អ្វីមួយ​ឲ្យ​ខុស​នោះ​ទេ នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នោះ​គោរព​ត្រងត្រាប់​ស្តាប់​ការ​ណែនាំ​របស់​គ្រូ​ឲ្យ​ស្រប​តាម​សុភាសិត​ខ្មែរ​លើក​ឡើង​ថា «​ដាំ​ក្នុង​សាលា​ផ្លែ​ក្នុង​សង្គម » ។
លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​សូម​អំពាវនាវ​ដល់​លោកនាយក​-​នាយិការ នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម​សូម​ប្រឹងប្រែង​ជួយ​ផ្សព្វផ្សាយ​នៅ​ពេល​ម៉ោង​គោរព​ទង់ជាតិ ដើម្បី​ឲ្យ​សិស្សានុសិស្ស​គ្រប់​ៗ​រូប​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ដែល​នឹង​ប្រ​ព្រិ​ត្តិ​ទៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧ ខាង​មុខ​នេះ ៕
ប្រភពដើម៖ យ៉ាន់ ចាន់ថេត កោះសន្តិភាព

Subscribe to get more videos :